លោកជំទាវ សុខ វិឡាយ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីក្រមសីលធម៌មន្រ្តីនៃក្រសួងអធិការកិច្ច
ភ្នំពេញ៖ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអនុក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត បានបន្តដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីក្រមសីលធម៌មន្រ្តីនៃក្រសួងអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃអនុក្រុមការងារពាក់ព័ន្ធ ព្រមទាំងក្រុមជំនួយការច្បាប់ នៅទីស្ដីការក្រសួង ៕






