នគរបាលស្រាវជ្រាវបង្រ្កាបជនសង្ស័យជាក្មេងទំនើង៧នាក់ ករណីហិង្សាវាយគ្នាទៅវិញទៅមក!
ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យស្រាវជ្រាវបង្រ្កាបជនសង្ស័យជាក្មេងទំនើង៧នាក់ករណីហិង្សាវាយគ្នាទៅវិញទៅមក។
សូមបញ្ជាក់ថា នៅថ្ងៃទី០១ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៣និង៣០នាទីយប់នៅចំណុចបណ្ដោយផ្លូវចោមចៅ ខាងកើតផ្សាខេម៉េលប្រហែល១៥០ម៉ែត្រ ស្ថិតនៅ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញមានករណីហិង្សាមួយកើតឡើងរវាងក្មេងទំនើង២ក្រុមវាយគ្នាទៅវិញមក។
លុះដល់យប់ថ្ងៃទី ២ខែឧសភាឆ្នាំ២០២៦ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបានសហការណ៍កម្លាំងប៉ុស្តិ៍នគរបាលចោមចៅ១ ធ្វើការឃាត់ជនសង្ស័យជាក្មេងទំនើងចំនួន៧នាក់។
១-ឈ្មោះ ពិន បូរ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ ហាន សុខវី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៣-ឈ្មោះ ផេន ភារះ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៤-ឈ្មោះ អុល តុងហួ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៥-ឈ្មោះ សោម មានហេង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៦-ឈ្មោះ ខាន់ វណ្ណ: ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៧-ឈ្មោះ ភឹន វាសនា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបររត់តុ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹង១សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ចំណែកបក្ខពួកក្មេងទំនើងទាំង២ក្រុមនៅសេសល់គេចខ្លួន សមត្ថកិច្ចកំពុងបន្តស្រវជ្រាវស្វែងរកឃាត់ខ្លួន ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់៕






