រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានរៀបចំអាហារថ្ងៃត្រង់ជាកិត្តិយសជូនដល់លោកស្រី Bridgette L. Walker ភារធារីស្ដីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកនៅភ្នំពេញ ក្នុងឱកាសដែលលោកស្រីចប់អាណត្តិបេសកកម្មការទូតប្រកបដោយជោគជ័យនៅកម្ពុជា។
នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានរៀបចំអាហារថ្ងៃត្រង់ជាកិត្តិយសជូនដល់លោកស្រី Bridgette L. Walker ភារធារីស្ដីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកនៅភ្នំពេញ ក្នុងឱកាសដែលលោកស្រីចប់អាណត្តិបេសកកម្មការទូតប្រកបដោយជោគជ័យនៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរលោកស្រីដែលបានបំពេញតួនាទីជាភារធារីស្ដីទីប្រកបដោយបុរេសកម្ម ដើម្បីរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក កាន់តែស៊ីជម្រៅលើគ្រប់វិស័យ សំដៅជំរុញលើកកម្ពស់ភាពជាដៃគូថែមមួយកម្រិតទៀត ក្នុងរយៈកាលកន្លងមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតថ្មី ដើម្បីបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។






