ថ្មីៗនេះ! មានការផ្សព្វផ្សាយតាមបណ្តាញសង្គម មានប្រជាពលរដ្ឋ បានចាប់អូសទាញនិងវាយជនបរទេស១នាក់! ចំពោះករណីនេះគឺ….
ថ្មីៗនេះមានការផ្សព្វផ្សាយតាមបណ្តាញសង្គម មានប្រជាពលរដ្ឋ បានចាប់អូសទាញនិងវាយជនបរទេស១នាក់! ចំពោះករណីនេះគឺនៅថ្ងៃទី៤ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៩ និង០០នាទី មានជនជាតិចិនម្នាក់មានសភាពស្រវឹងស្រា បានដើរពីខាងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក មកស្ថានីយ៍ប្រេងកាល់តិចក្នុងសង្កាត់ស្រះចក ហើយបង្កការអុកឡុកស្រែកឡូឡានិងដេកនៅក្នុងស្ថានីយ៍ប្រេងបង្ករំខានការរកស៊ីរបស់ប្រជាពលរដ្ឋ ឃើញដូច្នេះប្រជាពលរដ្ឋនៅក្បែរនោះរួមនឹងបុគ្គលិកស្ថានីយ៍ ធ្វើការចាប់យកចេញតែជនជាតិចិននោះធ្វើការរើបំរ៉ាស់ធាក់ទៅលើប្រជាពលរដ្ឋ ហើយក៏មានការតបតទៅលើជនជាតិចិនខាងលើវិញ ។បន្ទាប់ពីទទួលព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការចុះអន្តាគមន៍និងនាំយកជនជាតិចិននិងអ្នកពាក់ព័ន្ធមកសូរនាំ ។មុនដំបូងជនជាតិចិនខាងលើមិនព្រមចូលប៉ុស្ដិ៍នោះទេ ដោយទាមទារឲ្យសមត្ថកិច្ចជួយជូនគាត់ទៅស្ថានទូតចិន ដោយសាម៉ីខ្លួនចង់ទៅប្រទេសចិនវិញ។មួយសន្ទុះក្រោយមក ជនជាតិចិននោះបានស្វាងស្រាបន្តិច សមត្ថកិច្ចបានទិញបាយនិងនំបុ័ងឲ្យគាត់ហូប និងបានដឹកជូនបុរសជនជាតិចិន ទៅស្ថានទូតចិន តាមសំណូមពរ ដោយមានការទទួលពីសមត្ថកិច្ចប្រចាំស្ថានទូតផងដែរ៕






