ទីតាំងកត់ឆ្នោត(HH) រីកដូចផ្សិត ក្នុងផ្សារបឹងព្រលិត ខណ្ឌ៧មករា ទទួលស្វាគមន៍អ្នកញៀនឆ្នោត(កន្ទុយលេខ)ពីគ្រប់ទិសទីមិនរំខានដល់សមត្ថកិច្ចក្នុងមូលដ្ឋាន”

ខណ្ឌ៧មករា🔵ទីតាំងល្បែងសុីសង(កត់ឆ្នោតឬកន្ទុយលេខ) ដាក់តុអង្គុយកត់ នៅកន្លែងលក់អង្ករ លក់សាច់ជ្រូក និងលក់ក្រណាត់ ក្នុងផ្សារបឹងព្រលិត ដែលមាននិមិត្តសញ្ញា(HH) តាមប្រភពបានឲ្យដឹងថាក្រោមការគ្រប់គ្រង របស់បុគ្គលម្នាក់ ដែលមានឈ្មោះ គុជ ជាអ្នកមើលការខុសត្រូវ បានបើកទទួលភ្ញៀវប្រុស ស្រី ក្មេង ចាស់ ចូលកត់យ៉ាងគគ្រឺក គគ្រេង ហាក់មិនខ្លាចញញើតនិងសមត្ថកិច្ចសោះឡើយ ដែលទីតាំងខាងលើស្ថិតនៅក្នុងផ្សារបឹងព្រលិត ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ

ពលរដ្ឋបានស្នើរអោយសារព័ត៌មានជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរដល់លោក ថេង សុីថុល អភិបាលនៃគណ:អភិបាលខណ្ឌ លោក ជុន ប៊ុនណាត អធិការនគបាលខណ្ឌ ជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ជូនឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត

You might also like