កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីរំលោភសេពសន្ថវ: និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល២២:៣០នាទីយប់ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ករណីរំលោភសេពសន្ថវ:និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ស្រ្តីរងគ្រោះប្ដឹងចោទប្រកាន់ទៅលើជនសង្ស័យចាប់រំលោភសេពសន្ថវ:លើរូបខ្លួននៅក្នុងបន្ទប់ជួល០៥) កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៣:០០នាទីទៀបភ្លឺ ។
ជនសង្ស័យឈ្មោះ ធន ចាន់ថន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅបន្ទប់ជួលមិនចាំលេខ ផ្លូវបេតុង សង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ
បច្ចុប្បន្ន : ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី។






