រាជរដ្ឋាភិបាលវាយតម្លៃសារជាថ្មីលើវិស័យចម្បងៗដែលទ្រទ្រង់កំណើនសេដ្ឋកិច្ច​ឆ្នាំ២០២៦

រាជរដ្ឋាភិបាលបានធ្វើការវាយតម្លៃសារជាថ្មី លើវិស័យចម្បងៗដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច ដោយ​បាន​ទម្លាក់នូវអត្រាកំណើន បន្ទាប់ពីមានផលប៉ះពាល់បញ្ហាប្រេងឥន្ធនៈ បញ្ហាព្រំដែន​កម្ពុជា​-ថៃ និងការប៉ះពាល់រយៈខ្លីនៃការបង្ក្រាបសកម្មភាពឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា តែ​ទោះ​បី​យ៉ាង​ណាក៏​មានអនុវិស័យមួយចំនួននៅរក្សាកំណើនល្អ។

ក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩ របស់រាជរដ្ឋាភិបាល ដែល​ទើប​ដាក់​ចេញផ្លូវការបាន​បង្ហាញផលអវិជ្ជមានធំៗចំនួន៣ រួមមាន៖ ការកើនឡើងថ្លៃប្រេងឥន្ធនៈ ដែល​ធ្វើឱ្យប៉ះពាល់ដល់វិស័យពឹងផ្អែកប្រេងដូចជា ផលិតកម្ម ដឹកជញ្ជូន និងទេសចចរណ៍ជាដើម គួប​ផ្សំនឹងការកើនឡើងនៃសម្ពោធអតិផរណា ដែលអាចបង្ហាក់បន្ទុចដល់ការចាយវាយ និងការ ប្រើ​ប្រាស់​ជារួម។ ចំណែកកម្មវិបាក និងឥទ្ធិពលសាយភាយពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដូចជាការ​បង្វែរ​ប្រាក់​ឯកជន ទេសចរណ៍ ដែលពឹងផ្អែកច្រកព្រំដែនអន្តរជាតិ និងការនាំចេញ​កសិផល​កម្ពុជា​ជា​ដើម និងការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺអាចប៉ះ ពាល់ខ្លី​ទៅ​លើ​វិស័យ​មួយ​ចំនួន​។

ជុំវិញការជះឥទ្ធិពលខាងលើ, បើក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៧-២០២៩ ​រាជរដ្ឋាភិបាលបានធ្វើ ការវាយតម្លៃសារជាថ្មី នៅលើវិស័យ​ដែល​ទ្រទ្រង់​សេដ្ឋកិច្ច​រួម​មាន​៖ ​វិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម ក្នុងនោះ ចំពោះ​វិស័យ​ឧស្សាហកម្ម​ក្នុង​ឆ្នាំ​២​០២៦នេះ បានទម្លាក់ការវាយតម្លៃមកនៅត្រឹមប្រមាណ ៦,៧% ដោយសារ​កំណើន​ថម​ថយ​ជាង​ ការរំពឹងទុកនៃអនុវិស័យសំណង់ ខណៈដែលអនុវិស័យកាត់ដេរ និងមិនមែនកាត់ដេរ នៅ​រក្សា​បាន​ស្ថិរភាពកំណើន ខណៈដែលវិស័យ នេះនៅដើមឆ្នាំ ត្រូវបានវាយតម្លៃក្នុងអត្រា ៧,២%។

ចំណែកវិស័យសេវាកម្ម ត្រូវបានវាយតម្លៃថា នឹងមានកំណើនថមថយបន្ថែមទៀត ក្នុង​អត្រា​កំណើន ​២,៦% (ខណៈនៅដើម ឆ្នាំបានវាយតម្លៃក្នុងអត្រា ៣,៧%), ចំណែកនិន្នាការ​ធ្លាក់​ចុះ​នេះ​ដោយ​សារ​ការថមថយនៃអនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូប អាហារ (ទេសចរណ៍) និង​កំណើនថមថយនៃអនុវិស័យលក់ដុំ-រាយ និងអចលនទ្រព្យ ដែលបង្ក​ឡើង​នូវ​ឥទ្ធិពល​ផ្ទួន​ៗ​គ្នា។​ ដោយឡែកវិស័យកសិកម្មក្នុងឆ្នាំ២០២៦ ត្រូវបានរំពឹងថា នឹងមានកំណើនថមថយក្នុងអត្រា ០,៧% ដោយសារនិន្នាការថមថយនៃគ្រប់អនុ- វិស័យគាំទ្រកំណើន ស្របពេលនៅដើមឆ្នាំ វិស័យ​នេះ​ត្រូវ​បានរំពឹងថា ០,៩%។

សូមបញ្ជាក់ថា ទោះបីវិស័យនឹងអាចថមថយ តែអនុវិស័យ​មួយ​ចំនួន​នៅ​បន្ត​មាន​កំណើន​ល្អ​ដូច​ជា៖​ អនុវិស័យកាត់ដេរ នឹងអាចបន្ត មានកំណើនល្អក្នុងអត្រា ៨,៦%, អនុវិស័យកម្ម​ន្តសាល​មិន​មែន​កាត់​ដេរ ​អាចរក្សាកំណើនក្នុងរង្វង់ ៨,៥% ដោយការរំពឹងទុកនៃនិន្នា ការល្អ​នៃ​ផលិត​កម្ម​បម្រើ​ទីផ្សារ​នាំចេញ ខណៈវិស័យសំណង់អាចបន្តក្នុងល្បឿនយឺត។ ក្រៅពីនេះ​អនុវិស័យ​បច្ចេក​វិទ្យា​ព័ត៌មាន និងទូរគមនាគមន៍ ក៏នឹងបន្តកំណើនល្អ ខណៈអនុវិស័យលក់ដុំ-រាយ និង​អនុ​វិស័យ​ដឹក​ជញ្ជូន និងស្តុក អាចថមថយកំណើនបន្តិចបន្ទួច។

ជុំវិញបញ្ហាខាងលើនេះ, លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​រាជ​បណ្ឌិតសភាកម្ពុជា លើកឡើងថា ទោះបីកម្ពុជាជួបបញ្ហាប្រឈមខ្លះៗក្តី តែ​ទីផ្សារ​នាំ​ចេញ​ទំនិញសំខាន់ៗនៅតែមានភាពធន់ ក្នុងការបន្តជ្រោមជ្រែងដល់ ទីផ្សារនាំចេញ ខណៈ​រាជ​រដ្ឋាភិបាល​បាន​ត្រៀមខ្លួនសមស្រប ទប់ទល់និងផលប៉ះពាល់ដូចជា ការកើនឡើង​នូវ​ភាព​តាន់​តឹង​នៃ​ភូមិសាស្រ្តនយោបាយ និងការរីកដុះដាលនៃសង្គ្រាមនៅមជ្ឈឹមបូព៌ា ដែលប៉ះ​ពាល់​ដល់​

You might also like