នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ អង្គភាពស៊ើបអង្កេតបទល្មើសអន្តរជាតិ នៃស្ថានទូតអាមេរិក បានបើកការស្រាវជ្រាវចាប់ខ្លួនឧក្រិដ្ឋជនជាជនជាតិអាមេរិកម្នាក់
ភ្នំពេញ: ដោយទទួលបានបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ អង្គភាពស៊ើបអង្កេតបទល្មើសអន្តរជាតិ នៃស្ថានទូតអាមេរិក បានបើកការស្រាវជ្រាវចាប់ខ្លួនឧក្រិដ្ឋជនជាជនជាតិអាមេរិកមានឈ្មោះ Michael John Howard Ramirez ភេទ ប្រុស កើតនៅរដ្ឋ អូហៃយូ ដែលបានប្រព្រឹត្តបទល្មើសឧក្រិដ្ឋពីបទ «ប៉ុនប៉ងប្រព្រឹត្តអំពើផ្លូវភេទដោយខុសច្បាប់ជាមួយអនីតិជន»នៅសហរដ្ឋអាមេរិក បានរត់គេចខ្លួនមករស់នៅក្នុងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។
នាយកដ្ឋានបាន បន្តនីតិវិធីដើម្បីប្រគល់បុគ្គលខាងលើជូនទៅស្ថានទូតអាមេរិកក្នុងការនាំឧក្រិដ្ឋជនរូបនេះទៅកាន់សហរដ្ឋអាមេរិកដើម្បីអនុវត្តទោសនៅសហរដ្ឋអាមេរិក៕






