កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ទំនាស់ពាក្យសំដីគ្នាផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ទំនាស់ពាក្យសំដីគ្នាផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍ជនសង្ស័យ២ក្រុមមានគ្នា០៣នាក់ចិន០២នាក់-ខ្មែរ០១នាក់បានប្រើដៃ និងដំបងដេញវាយគ្នាទៅវិញទៅមក នៅតាមដងផ្លូវសារធារណ: បណ្ដាលឲ្យរបួសទាំងសងខាងស្រាល) ឃាត់ខ្លួននៅចំណុចផ្នែកសណ្ដាប់ធ្នាប់សាធារណ: នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ផ្លូវលេខ២៦១ ក្រុមទី១៣ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្តនៅចំណុចផ្លូវលេខ២៨៧ កែងផ្លូវលេខ៦១៤ ក្រុមទី៨២ ភូមិ១៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០០:២៩នាទីរំលងអធ្រាត្រ ។
*ជនសង្ស័យ :
(ក្រុមទី១)
-ឈ្មោះ ខាយ បណ្ឌិត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ១៦ ផ្លូវលេខ៦១៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
-ជនសង្ស័យឈ្មោះ ខាយ បណ្ឌិត រងរបួសលើ កដៃខាងស្ដាំ និងពកក្បាល (ដោយសារជនសង្ស័យឈ្មោះ YE ZHAOXUE វាយនិងដុំថ្មនៅពេលកើតហេតុ) ។
-វត្ថុតាងចាប់យកមាន៖
១-ម៉ូតូ០១គ្រឿងម៉ាក YAMAHA R15 ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1DD-9222 ដែលមានលេខតួនិងលេខម៉ាស៊ីន: 131562005952 និងទូរស័ព្ទដៃ០១គ្រឿងម៉ាក VIVO ពណ៌ក្រហម ប្រើប្រាស់ស៊ីមកាតលេខ: 078 569 696 (ចាប់យកពីជនសង្ស័យឈ្មោះ ខាយ បណ្ឌិត )។
*ជនសង្ស័យ :
-(ក្រុមទី២)
១-ឈ្មោះ YE ZHAOXUE ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន មានលិខិតឆ្លងដែនលេខ: EN 1265058 ចុះថ្ងៃទី០៥ ខែ កញ្ញា ឆ្នាំ២០២៤ ផ្ដល់នៅប្រទេសចិន មុខរបរ ជាងភ្លើង ស្នាក់នៅផ្ទះលេខ៥៣ ផ្លូវលេខ២៣B សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
២-ឈ្មោះ LIN JIHONG ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ: EL 4385791 ចុះថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០២៣ ផ្ដល់នៅប្រទេសចិន មុខរបរ ជាងភ្លើង ស្នាក់នៅខុនដូរយីហោ ចុង ឃីតាក់ បន្ទប់លេខ២០៩ ជាន់ទី២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
-ជនសង្ស័យឈ្មោះ YE ZHAOXUE រងរបួសបែកបបូរមាត់ខាងក្រោម និងស្នាមលើ ក (ដោយសារជនសង្ស័យឈ្មោះ ខាយ បណ្ឌិត ចាប់ក្បាលអុកនិងជង្គង់នៅពេលកើតហេតុ) ។
-វត្ថុតាងចាប់យកមាន៖
-រថយន្ត០១គ្រឿងម៉ាក TOYOTA PRIUS ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BF- 8593 មានលេខតួ: JTDKB20UX 50128318 និងទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាក OPPO ពណ៌ខ្មៅ ប្រើប្រាស់ស៊ីមកាតលេខ: និងម៉ាក HUAWIE ពណ៌ខ្មៅ ប្រើប្រាស់ស៊ីមកាតលេខ: (ចាប់យកពីឈ្មោះ YE ZHAOXUE ) , លិខិតឆ្លងដែន០១ក្បាល និងទូរស័ព្ទដៃ០១គ្រឿង ម៉ាក I Phone 16 PromaX ពណ៌ទឹកប្រាក់ប្រើប្រាស់ស៊ីមកាតលេខ: (ចាប់យកពីជនសង្ស័យឈ្មោះ LIN JIHONG) ។
ជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់ ៕

You might also like