អាមេរិកនឹងបន្តសហការជាមួយកម្ពុជា ដើម្បីការពារ​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ពី​ការ​ប្រើប្រាស់​ក្នុង​ផ្លូវ​មិន​ត្រឹមត្រូវ និងលុបបំបាត់ប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ

ស្ថានទូតអាមេរិកនៅភ្នំពេញ កាលពីសប្តាហ៍មុន បានទទួលស្វាគមន៍លោកស្រី Maida Furnia នាយិកា​ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក នៃការិយាល័យប្រឆាំងការផ្តល់ហិរញ្ញប្បទានដល់ភេរវកម្ម និង​បទល្មើសហិរញ្ញវត្ថុ នៃក្រសួងរតនាគារសហរដ្ឋអាមេរិក ក្នុងដំណើរ​ទស្សន​កិច្ច​មក​កាន់​ប្រទេស​កម្ពុជា​។ នេះបើយោងតាមហ្វេសប៊ុកស្ថានទូតអាមេរិកនៅភ្នំពេញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ​២០២៦។
ស្ថានទូតអាមេរិកនៅភ្នំពេញបានបន្តថា លោកស្រីនាយិកា Furnia បាន​ជួបពិ​ភាក្សា​ជា​មួយ​សមភាគី​នៃ​រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ច​ខិតខំ​ប្រឹង​ប្រែងក្នុ​ង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់ និងការការពារពលរដ្ឋអាមេរិកពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សហរដ្ឋអាមេរិក នឹងបន្តសហការជាមួយកម្ពុជា ដើម្បីការ​ពារ​ប្រព័​ន្ធ​ហិរញ្ញ​វត្ថុ​អន្ត​រ​ជាតិ​ពី​ការ​ប្រើ​ប្រាស់​ក្នុង​ផ្លូវមិនត្រឹមត្រូវ និងលុបបំបាត់ប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ៕

You might also like