ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់ឯកសារសាធារណៈក្លែង
ខេត្តសៀមរាប៖ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ជាម្ចាស់រថយន្ត ទីលំនៅរាជធានីភ្នំពេញ។ ក្រោយពីទទួលបណ្ដឹងភ្លាម កម្លាំងការិយាល័យជំនាញ នៃកងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់ ស្រី០១នាក់ ដែលពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់ឯកសារសាធារណៈក្លែង ស្ថិតនៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ វត្ថុតាងរួមមាន៖ រថយន្ត០៥គ្រឿង និងឯកសារក្លែងមួយចំនួនទៀត។
ក្រោមវិធានការជំនាញជនសង្ស័យខាងលើបានសារភាពឱ្យដឹងថា ខ្លួននិងបក្ខពួកពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់ពិតប្រាកដមែន។
ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប៕






