ក្រុមការងារមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បន្តប្រមូលផលបន្លែ និងស៊ុតទាជូនពលរដ្ឋភៀសសឹកក្នុង មណ្ឌលសុវត្ថិភាពបាត់ថ្កៅ

នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ៧០០គីឡូក្រាម ឃ្លោកចំនួន ២០គីឡូក្រាម និងល្ពៅចំនួន ២០គីឡូក្រាម និងស៊ុតទាចំនួន ៧៥០គ្រាប់ជូនដល់ប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១០ ខែឧសភា ការប្រមូលផលបានចំនួន ២៦លើក សរុបចំនួន ៣១ ៦១០គីឡូក្រាម ក្នុងនោះរួមមាន ត្រកួនចំនូន ២២ ២៤០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ៥០គីឡូក្រាម ឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាម ឃ្លោកចំនួន២០គីឡូក្រាម ល្ពៅចំនួន២០គីឡូក្រាម ស៊ុតទាចំនួន ២២ ៤៦០គ្រាប់ និងត្រីអណ្តែងចំនួន ៤៣០គីឡូក្រាម៕

You might also like