មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងគុយបា ផ្លាស់ប្តូរយោបល់គ្នា អំពីការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការទ្វេភាគី

នៅព្រឹកថ្ងៃទី១១​ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ​ អ៊ាត​ សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប លោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានផ្លាស់ប្តូរយោបល់អំពីការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងលើវេទិកាអន្តរជាតិរវាងកម្ពុជា និងគុយបា។

ភាគីទាំងពីរបានរំលឹកដោយការពេញចិត្តនូវសកម្មភាពនានា ដែលត្រូវបានរៀបចំដើម្បីអបអរសាទរខួប ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-គុយបា។

You might also like