កុមារម្នាក់រលាកដងខ្លួននិងវះកាត់ចំនួន ៣៥ ដង ដោយសារផ្ទុះធុងហ្គាស បានរួចផុតពីសេចក្តីស្លាប់បន្ទាប់ពីព្យាបាលដោយក្រុមគ្រូពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ កុមារាអាយុ៧ ឆ្នាំម្នាក់ បានរួចផុតពីសេចក្តីស្លាប់ បានជួយសង្រ្គោះជីវិត ដោយក្រុមគ្រូពេទ្យគន្ធបុប្ផា បន្ទាប់ពីការរងគ្រោះដោយសារគ្រោះថ្នាក់ឆេះ និងផ្ទុះធុងហ្គាស បណ្តាលឱ្យខ្លោចស្បែកយ៉ាងធ្ងន់ធ្ងរបំផុត។
ដើម្បីសង្រ្គោះជីវិតកុមារាដែលមកពីខេត្តក្រចេះរូបនេះ ឱ្យមកស្ថានភាពល្អប្រសើរ, ក្រុមគ្រូពេទ្យគន្ធបុប្ផា បានខំប្រឹងប្រែងព្យាបាលយ៉ាងយកចិត្តទុកដាក់ដល់កុមាររូបនេះរយៈពេល ៨២ ថ្ងៃក្នុងបន្ទប់សង្រ្គោះបន្ទាន់ ជាមួយនឹងការវះកាត់ចំនួន ៣៥ដង និងបណ្តុះស្បែកថ្មីជាច្រើនលើក។
បច្ចុប្បន្នកុមាររូបនេះ បានជាសះស្បើយ និងបានត្រលប់ទៅផ្ទះវិញ ដោយសា្នមញញឹម។
សូមជម្រាបជូនថា រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា គឺធ្វើឡើងដោយមិនគិតថ្លៃ និងប្រកបដោយគុណភាពខ្ពស់៕

You might also like