សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ទទួលជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាម

(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Trinh Van Quyet សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរមតិ និងពិភាក្សាលើការពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាពិសេសលើការងារឃោសនាអប់រំ និងទំនាក់ទំនងរវាងបក្ស និងបក្ស រដ្ឋ និងរដ្ឋ ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរ៕

You might also like