ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីសម្រួល ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធក្នុងករណីសម្រួល ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមមាន!
១.ឈ្មោះ វ៉ាន់ រស្មី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។
២.ឈ្មោះ ស្រស់ សួរ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
៣.ឈ្មោះ ជេត ណូមុន្នីវណ្ណ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ជាមួយនិងវត្ថុតាង ,ទូរស័ព្ទចំនួន ០២គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន ០១។
ជនសង្ស័យនិងវត្ថុតាង កំពុងឃាត់នៅការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តបាត់ដំបងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

You might also like