ក្រឡាប់គោយន្ដច្នៃដឹកកម្មករបេះស្វាយមួយគ្រឿង បណ្តាលអោយបុរសម្នាក់ស្លាប់និងមនុស្សប្រុសស្រី២១នាក់ រងរបួសធ្ងន់ស្រាល

ខេត្តបាត់ដំបង៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយខ្លួនឯងបណ្តាលអោយបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងនិងមនុស្សប្រុសស្រី២១នាក់ទៀតរងរបួសធ្ងន់ស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើកើតហេតុនៅ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥៧ ដែលស្ថិតក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
មុនពេលកើតពួកគាត់ធ្វើដំណើរពីខេត្តប៉ៃលិនបំណងទៅបេះផ្លែស្វាយនៅស្រុកបាណន់ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តធុនធំមួយគ្រឿងផ្សេងទៀតទិសដៅផ្ទុយគ្នាទំនងជាងោកបានរ៉េចង្កូតមកចូលផ្លូវគាត់ ទើបតៃកុងឡានដែលគាត់ជិះសម្រេចចិត្តកាច់ចង្កូតគេចចេញ ក៏បណ្តាលអោយក្រឡាប់តែម្តងទៅ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹងយកទៅសង្គ្រោះនៅមណ្ឌលសុខភាពត្រែងភ្លាមៗផងដែរ ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

You might also like