កម្លាំងនគរបាល អធិការដ្ឋាននគរបាលស្រុករមាសហែក កិច្ចសន្យាអប់រំក្មេងទំនេីង ០១នាក់ ដែលបានបង្ហោះវីដេអូ បង្ហោះម៉ូតូលើបណ្ដាញសង្គម Facebook នៅឃុំត្រពាំងស្តៅ ស្រុករមាសហែក

ស្វាយរៀង÷ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលស្រុករមាសហែក បានដឹកនាំកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុករមាសហែក បានឃាត់ខ្លួនក្មេងទំនើងចំនួន ០១នាក់ ប្រុស ដែលបានថតវីដេអូបង្ហោះម៉ូតូ រួចយកវីដេអូ បង្ហោះលើបណ្ដាញសង្គម Facebook ស្ថិតនៅភូមិបន្លាស្អិត ឃុំត្រពាំងស្តៅ ស្រុករមាសហែក។

សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ និងអញ្ជេីញអាណាព្យាបាលមកទទួលយកដេីម្បីអប់រំបន្ត រីឯម៉ូតូប្រព្រឹត្តិសកម្មភាព ០១គ្រឿង ត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករមាសហែក រយៈពេល ០៣ខែទេីបប្រគល់ជូនវិញ។

You might also like