ករណីមន្រ្តីកុហកថា ជាទុរេនក្នុងស្រុក ! សម្ដេចតេជោថា ដកចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅ ACU ទៀត
សម្តេចតេជោបានប្រកាសផងដែរថា សម្តេចនឹងធ្វើការតាមដានរឿងទុរេននេះរហូត។
សម្តេចតេជោ សង្កត់ធ្ងន់ថា ប្រសិនបើសម្តេចជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវិញ, សម្តេចនឹងបញ្ជូនមន្រ្តីទុរេននេះទៅឱ្យអង្គភាពប្រឆាំងអំពើពុករលួយ ស្រាវជ្រាវលើរឿងនេះបន្ថែម ហើយការដកចេញពីក្របខណ្ឌចំពោះបុគ្គលនេះមិនទាន់គ្រប់គ្រាន់ទេ ត្រូវមើលទៅលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ចោទប្រកាន់តាមផ្លូវតុលាការ ដើម្បីជាការបញ្ជូនសារព្រមានទៅកាន់មន្ត្រីទូទាំងប្រទេស។
ប្រសាសន៍ក្នុងពិធីសម្ពោធអគារ៦មករា និងសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តព្រៃវែង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦៕






