អភិបាលខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារដាំកូនឈេីចំនួន ៤៥០០ដើម នៅយោធភូមិភាគ៥ នៅទិសទី៤ ស្រុកវាលវែង

ពោធិ៍សាត់ ៖ បន្ទាប់ពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ឧសភា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦, ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង-ស្រុក នាំយកកូនឈើ(ប្រភេទដើមឈើច្រេសជាប្រភេទឈើដែលធន់នឹងអាកាសធាតុ) ចំនួន ៤៥០០ដើម ចូលរួមដាំ នៅយោធភូមិភាគ៥ នៅទិសទី៤ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ។
ឯកឧត្តម អភិបាលខេត្ត ក៏បានបង្ហាញពីបច្ចេកទេស និងរបៀបដាំដុះកូនឈើឱ្យបានត្រឹមត្រូវជូនដល់បងប្អូនវីរកងទ័ពជួរមុខ ដើម្បីធានាឱ្យកូនឈើទាំងនោះមានអត្រារស់រានខ្ពស់ ហើយសកម្មភាពនេះមិនត្រឹមតែជាការចូលរួមបង្កើតគម្របបៃតង និងការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តល់កម្លាំងចិត្ត និងពង្រឹងសាមគ្គីភាពយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលស៊ីវិល ជាមួយវីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅជួរមុខផងដែរ៕
You might also like