ក្មេងស្រីដែលបានជាប់ជើងនៅចន្លោះប្រហោងថ្មនៅរមណីយដ្ឋានទឹកធ្លាក់តាតៃ សមត្ថកិច្ចសហការជាមួយមន្រ្តីពាក់ព័ន្ធជួយសង្គ្រោះឲ្យមានសុខសុវត្ថិភាពហើយ

កោះកុង៖ ក្មេងស្រីដែលបានជាប់ជើងនៅចន្លោះប្រហោងថ្មនៅរមណីយដ្ឋានទឹកធ្លាក់តាតៃ ស្ថិតនៅក្នុងឃុំតាតៃក្រោមស្រុកកោះកុង ខេត្តកោះកុងត្រូវបានកម្លាំងសមត្ថកិច្ចសហការជាមួយមន្រ្តីពាក់ព័ន្ធជួយសង្គ្រោះឲ្យមានសុខសុវត្ថិភាពហើយ។

ក្រោយសមត្ថកិច្ចប្រតិបត្តិការជួយសង្គោះក្មេងស្រីដែលជាភ្ញៀវទេសចរបានដោយសុវត្ថិភាពលោកស្រី ឈី វ៉ាអភិបាលនៃគណៈអភិបាលខេត្តកោះកុងក៏អំពាវនាវដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិបង្កើនការប្រុងប្រយ័ត្នខ្ពស់ពេលទៅលេងកម្សាន្តនៅតាមរមណីយដ្ឋានធម្មជាតិជាពិសេសតំបន់ទឹកជ្រោះរួមទាំងការធ្វើដំណើរតាមផ្លូវទឹកដោយសារនារដូវវស្សាងាយបង្កគ្រោះថ្នាក់ផ្សេងៗ៕

You might also like