លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តាមដានសួរសុខទុក្ខអំពីអាការៈ និងស្ថានភាពសុខភាពបច្ចុប្បន្នរបស់ប្អូនស្រី ម៉ូវ សុផាន់ ដោយផ្ទាល់

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៨ ខែឧសភា បានបញ្ជាក់ថា បន្ទាប់ពីក្រុមការងារបានធ្វើការទំនាក់ទំនងជាមួយ ប្អូនស្រី ម៉ូវ សុផាន់ កាលពីថ្ងៃសៅរ៍កន្លងទៅ ថ្ងៃនេះខ្ញុំបានខលដើម្បីសួរសុខទុក្ខអំពីអាការៈ និងស្ថានភាពសុខភាពបច្ចុប្បន្នរបស់ប្អូនស្រីផ្ទាល់។ ក្នុងនោះ ប្អូន បានឆ្លើយតបដោយរៀបរាប់ថា ពីដើមទីមកមានអាការៈខ្លះដែរ តែពុំសូវជាបានចាប់អារម្មណ៍ និងតាមដានឱ្យបានដិតដល់ ប៉ុន្តែលុះដល់ប្រហែលរយៈពេល២ខែចុងក្រោយនេះ អាការៈមានការវិវត្ត ហើយបន្ទាប់ពីបានជួបពិនិត្យជាមួយគ្រូពេទ្យ ទើបបានដឹងច្បាស់ពី ស្ថានភាពជំងឺជាក់ស្តែងស្ថិតក្នុងដំណាក់កាលបច្ចុប្បន្ន។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បន្តថា ដូចដែល សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេច នឹងទទួលរ៉ាប់រងលើការព្យាបាលទាំងស្រុងដល់ប្អូនស្រី រូបខ្ញុំផ្ទាល់រួមនឹងសហការី នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ព្រមទាំងត្រៀមខ្លួនជានិច្ចក្នុងការជួយសម្របសម្រួល និងពិគ្រោះយោបល់ជាបន្តបន្ទាប់ លើដំណោះស្រាយនៃការព្យាបាលរបស់ប្អូនស្រី៕

You might also like