ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារពង្រឹងកិច្ចសហការលើការអនុវត្តច្បាប់ស្តីពីយុត្តិធម៌អនីតិជនជាមួយប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
ទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលដឹកនាំដោយឯកឧត្តម ធូ ស៊ុន រដ្ឋលេខាធិការ ដើម្បីពង្រឹងកិច្ចសហការលើការអនុវត្តច្បាប់ស្តីពីយុត្តិធម៌អនីតិជន។
កិច្ចប្រជុំនេះ ភាគីទាំងពីរផ្តោតលើការពិភាក្សានូវចំណុចគន្លឹះមួយចំនួនរួមមាន៖ ការសម្របសម្រួលផ្នែកច្បាប់ និងនីតិវិធី និងការគាំទ្រផ្នែកសង្គមកិច្ចនៅតាមសាលាជម្រះក្តី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងយុត្តិធម៌ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាផងដែរ ។






