លោកស្រី ខែក កែមាលី ស៊ីសូដា ទទួលបានមេដាយឯកអគ្គរាជទូតឆ្នើម ពីប្រទេសចិន

(ភ្នំពេញ)៖ លោកស្រី ខែក កែមាលី ស៊ីសូដា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានទទួលមេដាយឯកអគ្គរាជទូតឆ្នើមពីរដ្ឋាភិបាលចិន។ លោកស្រី ខែក កែមាលីស៊ីសូដា ជាឯករាជទូតដំបូងរបស់កម្ពុជា ទទួលបានមេដាយឯកអគ្គរដ្ឋទូតឆ្នើមពីរដ្ឋាភិបាលចិន។

ការប្រគល់មេដាយនេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព លោក វ៉ាង យី (WANG YI) រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។

សូមបញ្ជាក់ថា លោកស្រី ខែក កែមាលី ស៊ីសូដា គឺជាអតីតទេសរដ្ឋមន្ត្រី នាយិកាពិធីការព្រះករុណា ព្រះបរមរតនកោដ្ឋ សម្តេច នរោត្តម សីហនុ ព្រះវររាជបិតាជាតិ។ នៅឆ្នាំ២០០៤ លោកស្រីបានបំពេញតួនាទីជានាយិកាពិធីការព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

នៅឆ្នាំ២០០៧ លោកស្រី ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅចិន រហូតដល់ឆ្នាំ២០២៤៕

You might also like