ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

នៅព្រឹកថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦​ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញនាំយកនូវទេយ្យវត្ថុ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនព្រះសង្ឃ១វត្ត

និងចែកអំណោយប្រជាជន៦៥០គ្រួសារ ក្នុងនោះរួមមាន គ្រួសារយុទ្ធជននៅសមរភូមិជួរមុខ និងស្ត្រីមានផ្ទៃពោះផងដែរ។ ពិធីនេះប្រារព្ធឡើងនៅ

បរិវេនវត្តបាំងស្លឹក ស្ថិតក្នុងឃុំ​ជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ពិធីក៏បានរៀបចង្ហាន់ប្រគេនព្រះសង្ឃ និងរៀបចំអាហារថ្ងៃត្រង់សម្រាប់ប្រជាពលរដ្ឋដែលបានចូលរួមទាំង៦៥០គ្រួសារ។

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា

បានមានប្រសាន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានឧទ្ទិសកុសលផលបុណ្យទាំងអស់ដែលបានធ្វើនៅថ្ងៃនេះ ទៅដល់វីរៈកងទ័ពកម្ពុជាដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ និងបួងសួងសុំឲ្យប្រទេសជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម និងលោកជំទាវក៏បានចែកនូវកាតាបសិស្សដែលមាននូវសម្ភារៈសិក្សាជាច្រើនមុខ និងចំណីអាហារ ដល់សិស្សានុសិស្សចំនួន ៣៨៧នាក់,ក៏មានចែកវ៉ែនតាចំនួន៦១០វែនតា និងថ្នាំបន្តក់ភ្នែកចំនួន៧៨០ និងចែករទេះរុញសម្រាប់ជនពិការចំនួន០៣គ្រឿង។

ទេយ្យវត្ថុសម្រាប់វត្តរួមមាន៖

១-អង្ករ១តោន

២-មី៣០កេសតូច

៣-ត្រីងៀត១០គីឡូក្រាម

៤-សាច់ក្រក១០គីឡូក្រាម

៥-សាច់ផាត់១០គីឡូក្រាម

៦-ទឹកដោះគោខាប់២កេស

៧-កាហ្វេ៥កញ្ចប់ធំ

៨-តែ២គីឡូក្រាម

៩-ស្ករស១បេ

១០-អំបិល១បេ

១១-ទឹកត្រី៥យួរ

១២-ទឹកស៊ីអ៊ីវ៥យួរ

១៣-ទឹកម្ទេស៥យួរ

១៤-ទឹកសៀង៥យួរ

១៥-សាប៊ូដុំ១០០ដុំតូច

១៦-ច្រាស និងថ្នាំដុសធ្មេញ១០០ឈុត

១៧-ប្រេងកូឡា១០០ដប 

១៨-ប្រេងខ្យល់១០០ដប

១៩-ថ្នាំពេទ្យ២០ប្រអប់

២០-ស្លាដក់៥

២១-សាប៊ូម្ស៉ៅ១០កញ្ចប់

២២-បច្ច័យ ២លានរៀល

អំណោយសម្រាប់បងប្អូនប្រជាពលរដ្ឋ៦៥០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ 

១-ថ្នាំពេទ្យ(៤មុខ) ១ប្រអប់

២-ថ្នាំដុសធ្មេញ១ទីប 

៣-ច្រាសដុសធ្មេញ ១

៤-ប្រេងកូឡា ១ដបតូច 

៥-ប្រងខ្យល់ ១ដបតូច

៦-ធូបមួស ១ប្រអប់

៧-ពិល ១

៨-សាប៊ូដុសខ្លួន ១ដុំ

៩-សាប៊ូកក់សក់ ១២កញ្ចប់

១០-សាប៊ូបោកខោអាវ ១កញ្ចប់ 

១១-សំឡីអនាម័យនារី១ដុំ 

១២-ក្រមា១

១៣-កន្សែង១

១៤-សារុង១

១៥-មុង១

១៦-ភួយ១

១៧-អង្រឹង១ 

១៨-អាវភ្លៀង១

១៩-កន្ទេល១

២០-នំស្រួយលីលី១កញ្ចប់ធំ 

២១-ទឹកដោះគោខាប់ ២កំប៉ុង 

២២-ទឹកស៊ីអ៉ីវ១យួរ

២៣-មី ១កេស 

២៤-ត្រីខ ១យួរ 

២៥-អង្ករ២៥គីឡូ (១បាវ)

២៦-ធុងទឹកចំណុះ៣៥លីត្រ ១ 

២៧-ថវិកា ៥០,០០០រៀល៕

You might also like