នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០០៖០៥នាទីអាធ្រាត លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ត្រង់ចំណុចស្ពានកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យពាក់ព័ន្ធនឹងករណី លួច (ម៉ូតូ) និងបន្តឃាត់ខ្លួនបានចំនួន០១នាក់ ត្រង់ចំណុចក្រោមស្ពានអាកាសសម្ដេចមហាបវរធិបតី ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ពាក់ព័ន្ធនឹងករណី ទទួលផលចោរកម្ម កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ត្រង់ចំណុចក្រោមស្ពានអាកាសសម្ដេចមហាបវរធិបតី ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនសង្ស័យខាងលើមានឈ្មោះ៖
-ឈ្មោះ ឃុន ចាន់នុត ហៅ ឆេះ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ។
-ឈ្មោះ ឆន វិសាល ហៅ សា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ។
-ឈ្មោះ រិទ្ធ សុវណ្ណប៊ុនលៀប ហៅ ដេត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ។
សម្ភារៈដកហូតរួមមាន៖
-ដែកសំប៉ែតមុខស្រួចចំនួន ០២ដើម និងសោរទីបលេខ៨ ចំនួន០១ដើម។
-ម៉ូតូម៉ាក ហុងដា សង់សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LE-3537 (បិទតែមក្លែងទៅជាលេខ ភ្នំពេញ 1LE-8587)
-ម៉ូតូម៉ាក ហុងដា ស៊ុបភឺគុប ពណ៌ខៀវ ពាក់ស្លាកលេខ កម្ពុជា LEAP6666។
កម្លាំងជំនាញនាំជនសង្ស័យខាងលើ យកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

You might also like