សមត្ថកិច្ចបង្ក្រាបជនសង្ស័យ៥នាក់ ករណីកាប់ប្លន់ម៉ូតូនៅវេលាកណ្ដាលអធ្រាត្រ លើផ្លូវជាតិលេខ៣ ស្រុកកណ្ដាលស្ទឹង
ខេត្តកណ្ដាល៖ មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងនៅថ្ងៃទី២៩ខែមិថុនានេះថា កាលពីថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះគីទ្បូម៉ែត្រលេខ ៣៤ -៣៥ នៅភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាលមានករណីកាប់ប្លន់ម៉ូតូមួយបានកើតឡើងហើយរហូតដល់ថ្ងៃទី២៨ ខែមិថុនា សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ៥នាក់។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ២នាក់ឈ្មោះ លឹម គីមហួរ ភេទប្រុស អាយុ២២ឆ្នាំសព្វថ្ងៃស្នាក់នៅផ្ទះជួលនៅភូមិក្រសាំងជីមែ វាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មុខរបរកម្មកររោងចក្រ និងឈ្មោះ តន សុភក្តី ភេទប្រុស អាយុ២៤ឆ្នាំសព្វថ្ងៃស្នាក់នៅផ្ទះជួលនៅភូមិ ស្តេច ឃុំ វាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺមុខរបរកម្មកររោងចក្រ(រងបួស)។
ចំណែក ជនសង្ស័យ ០៦នាក់៖
១.ឈ្មោះ សុផល លីហួ ភេទប្រុស អាយុ ១៧ បច្ចុប្បន្នរស់នៅភូមិ-សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញមុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន) គ្មានសារធាតុញៀនក្នុងទឹកនោម(-)។
២.ឈ្មោះ ប៊ុន រ៉ាត់ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅក្នុងឃ្លាំង ម្ដុំតាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញមុខរបរ កម្មករដឹកអីវ៉ាន់(ឃាត់ខ្លួន)គ្មានសារធាតុញៀនក្នុងទឹកនោម(-)។
៣.ឈ្មោះ សួន រ៉ាត់ថៃ ភេទប្រុស អាយុ២១ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងឃ្លាំងភូមិឃ្មួញ សង្កាត់ឃ្នួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញមុខរបរ កម្មករដឹកអីវ៉ាន់ (ឃាត់ខ្លួន)គ្មានសារធាតុញៀនក្នុងទឹកនោម(-)។
៤.ឈ្មោះឈៀង ឈុននី ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្នួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញមុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)គ្មានសារធាតុញៀនក្នុងទឹកនោម(-)។
៥.ឈ្មោះ ឡៅ មករា ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងឃ្លាំង ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញមុខរបរ កម្មករឃ្លាំងលក់ខ្សែភ្លើង(ឃាត់ខ្លួន)គ្មានសារធាតុញៀនក្នុង
ទឹកនោម(-)។
៦.ឈ្មោះគូ ភេទប្រុស រស់នៅម្ដុំព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (គេចខ្លួន)។
សម្ភារៈបាត់បង់រួមមាន:
-ម៉ូតូ០១គ្រឿងម៉ាកHonda Dream C១២៥ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខសៀមរាប1AS-9030។
វត្ថុតាងចាប់យករួមមាន: កាំបិតផ្គាក់០១ផ្លែដែក ដងឬស្សី ប្រវែង៧០សង់ទីម៉ែត្រនិងម៉ូតូ២គ្រឿង ក្នុងនោះ មានម៉ាកHonda Dream C១២៥ពណ៌ឈាមជ្រូក ស៊េរីឆ្នាំ២០២៥ ឡើងតែមឆ្នាំ២០២៦ ពាក់ផ្លាកលេខ ព្រះវិហារ 1F-326ន1និងម៉ាកHonda Dream C១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ឡើងតែឆ្នាំ២០២៥ ពាក់ផ្លាកលេខ 1KK-2814
-ទូរសព្ទចំនួន ០៥ គ្រឿង
+ម៉ាកiphone 8 ពណ៌ស
+ម៉ាក iphone 12 pro ពណ៌ទឹកសមុទ្រ
+ម៉ាក iphone 12 pro ពណ៌ទឹកប៊ិច
+ម៉ាក iphone 12 pro ពណ៌ខ្មៅ
+ម៉ាក iphone 12 pro ពណ៌ទឹកប៊ិច
ប្រភពបានបន្តទៀតថា កាលពីថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២៦វេលាម៉ោង២៣:១០នាទីជនរងគ្រោះបានជិះម៉ូតូចេញពីចំណុចផ្ទះជួលស្ថិតនៅភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដេីម្បីទៅលេងផ្ទះបងប្អូននៅភូមិ ព្រៃទទឹង ឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយជិះតាមបណ្តោយផ្លូវជាតិលេខ៣។ លុះដល់វេលាម៉ោង២៣:៣០នាទី ពេលជនរងគ្រោះទាំងពីរនាក់ជិះមកដល់ចំណុចកេីតហេតុខាងលើ ភ្លាមនោះក្រុមជនសង្ស័យបានធ្វើសកម្មភាពធាក់និងកាប់មកលើជនរងគ្រោះចំក្បាលនិងកញ្ជឹងកបណ្តាលឱ្យមាន របួស និងដួលម៉ូតូ រួចក្រុមជនសង្ស័យបានលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ ។
លុះដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញស្រុកនិងកម្លាំងការិយាល័យព្រហ្មទណ្ឌ ខេត្តកណ្ដាល បានសហការជាមួយកម្លាំងព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តតាកែវ និងកម្លាំងរាជធានីភ្នំពេញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ ខាងលេីបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីសាកសួរ ។
តាមចម្លើយក្រុមជនសង្ស័យបានសារភាពថា មុនពេលកើតហេតុបក្ខពួកខ្លួនប្រមូលផ្ដុំគ្នានៅម្ដុំស៊ីឡឹប រាជធានីភ្នំពេញ ។ ពេលនោះជនសង្ស័យឈ្មោះប៊ុន រ៉ាត់ បាននិយាយបបួលបក្ខពួកថា តស់លេងជាមួយករណី ។ពេលនិយាយរួចក្រុមជនជនសង្ស័យបានជិះម៉ូតូចេញពីភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ ៣ គោលដៅទិសពីជើងទៅត្បូង ដោយជិះម៉ូតូចំនួន៣គ្រឿង។ ជនសង្ស័យឈ្មោះសួនរ៉ាត់ថៃ ឌុបជនសង្ស័យឈ្មោះប៊ុន រ៉ាត់ កាន់កាំបិតប័ងតោ ហើយជនសង្ស័យឈ្មោះឡៅ មករា ជិះជាមួយឈ្មោះសុផល លីហួ ហេីយឈ្មោះ គូ កាន់កាំបិតប័ងតោ ឌុបជនសង្ស័យឈ្មោះឈៀង ឈុននី កាន់កាំបិតផ្គាក់ដងឫស្សី ។
ពេលជិះតាមផ្លូវបានឃើញជនរងគ្រោះជិះម៉ូតូបញ្ច្រាសទឹសគ្នា ភ្លាមនោះក្រុមជនសង្ស័យក៏ជិះបកត្រឡប់តាមជនរងគ្រោះពីក្រោយ។ ពេលជិះតាមដល់ជនរងគ្រោះ ជនសង្ស័យឈ្មោះគូ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ហើយជនសង្ស័យឈ្មោះប៊ុន រ៉ាត់ បានជិះមកដល់រួចធ្វើសកម្មភាពកាប់ជនរងគ្រោះបន្ថែមទៀត។ បន្ទាប់មកជនសង្ស័យឈ្មោះគូបានចុះលើកម៉ូតូរបស់ជនរងគ្រោះ ជិះគេចខ្លួនមកភ្នំពេញ ។ លុះស្អែកឡើងជនសង្ស័យឈ្មោះគូ បានយកម៉ូតូរបស់ជនរងគ្រោះលក់បានប្រាក់ចំនួន៦០០$ រួចផ្ញើលុយទៅបក្ខពួកខ្លួនតាម QR ដោយឲ្យជនសង្ស័យឈ្មោះឈៀង ឈុននី បានចំនួន១០០ដុល្លារ ជនសង្ស័យឈ្មោះប៊ុន រ៉ាត់ ចំនួន ១៥០ដុល្លារ និងជនសង្ស័យឈ្មោះសួន រ៉ាត់ថៃ ចំនួន ១៥០ដុល្លារ។
ក្រុមជនសង្ស័យទាំង០៥នាក់ខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕






