ឡាន Rolls Royce ពាក់ផ្លាកលេខ ភ្នំពេញ 2CQ-8888 ត្រូវសមត្ថកិច្ចតាមឃាត់ ក្រោយបើកប៉ះជាមួយម៉ូតូ ហើយព្យាយាមបើកគេច មិនព្រមដោះស្រាយ
ភ្នំពេញ ៖ ហេតុការណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង៧ជាងយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ឡាន Rolls Royce ពាក់ផ្លាកលេខ ភ្នំពេញ 2CQ-8888 ត្រូវសមត្ថកិច្ចតាមឃាត់ ក្រោយបើកប៉ះជាមួយម៉ូតូ ហើយព្យាយាមបើកគេច មិនព្រមដោះស្រាយ ខណ:ដែលអ្នកបើកម៉ូតូរងរបួស ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ក្រោយសមត្ថកិច្ចឃាត់រថយន្តបានហើយ ម្ចាស់រថយន្តបានដោះស្រាយជាមួយម្ចាស់ម៉ូតូ ដើម្បីបញ្ចប់រឿង ៕






