ឃាត់ខ្លួនមនុស្ស០៤នាក់ ដែល៣នាក់ធ្លាប់ជាប់ពន្ធនាគារ ករណីគ្រឿងញៀន ចេញមកវិញមិនរាងចាល

ខេត្តកណ្តាល៖ ជនសង្ស័យ០៤នាក់ត្រូវសមត្ថកិច្ចឃាត់ ខ្លួន ដែលក្នុងនោះ០៣នាក់ធ្លាប់ជាប់ពន្ធនាគារ តែពេលបានចេញមកវិញមិនរាងចាលករណីជួញដូររក្សាទុកនិង ប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀន( ម៉ាទឹកកក)។ ករណីឃាត់ខ្លួនបានកើតឡើងកាលពីវេលាម៉ោង១១និង ១០នាទីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៦ នៅចំណុច ផ្លូវលំស្ថិតនៅក្នុងភូមិត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
របាយការណ៏សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន០៤នាក់ដែលត្រូវបានឃាត់ខ្លួនសុទតែជាបុរស និង វិជ្ជមាននូវសារធាតុញៀន (+ )។ ០១-ឈ្មោះ សុខ កាន់ អាយុ ៤១ឆ្នាំធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ស្ពឺ ០១លេីក រយៈពេល២ឆ្នាំ ,០២-ឈ្មោះ ជួង ផល្លី អាយុ ៣១ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ឆ្នាំង ០១លេីក រយៈពេល០៣ឆ្នាំ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដូចគ្នា,០៣-ឈ្មោះម៉ន រ័ត្ន អាយុ ៤១ ឆ្នាំ ,០៤-ឈ្មោះ សាង ផាផាន់ អាយុ២១ឆ្នាំធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល០១លេីករយៈពេល០១ឆ្នាំ ករណីលួច ដោយជនសង្ស័យទាំង០៤ ជាជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ និងរស់នៅជាមួយគ្នាក្នុងមូលដ្ឋាន
ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
វត្ថុតាងដកហូត៖ ម្សៅក្រាមសថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក)០១កញ្ចប់ទម្ងន់០,១២ក្រាម-ទូរសព្ទ័ដៃចំនួន០៥គ្រឿង រួមនិងសម្ភារៈប្រើប្រាស់ វេចខ្ចប់គ្រឿងញៀនមួយចំនួន។
របាយការណ៍បន្តទៀតថា នៅមុនពេលកេីតហេតុកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ ចេញល្បាតនៅក្នុងភូមិសាស្ត្រ លុះដល់ចំណុចកេីតហេតុ បានប្រទះឃេីញជនសង្ស័យ ដែលជាមុខសញ្ញាចំនួន០២ នាក់។ ដំបូង កម្លាំងបានឃាត់សួរនាំត្រួតពិនិត្យរកឃេីញម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)០១កញ្ចប់ លាក់ទុកក្នុងហោប៉ៅខោ ដែលពួកគេបានទិញ ក្នុងតំលៃ ១.៥០០រៀល(មួយម៉ឺនប្រាំពាន់រៀល) ពីជនមិនស្គាល់ ឈ្មោះនៅម្តុំផ្លូវជាតិលេខ 42។
យោងតាមចម្លេីយសារភាពកម្លាំងសមត្ថកិច្ចបន្តឃាត់ ខ្លួនបានបក្ខពួកបាន០២នាក់ និងថ្នាំញៀន០១កញ្ចប់បន្ថែមទៀត ។
ជនសង្ស័យទាំង០៤នាក់ រួមនិងវត្ថុតាងបាន នាំមកកាន់អធិការដ្ធានស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

You might also like