គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង លាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026

បរទេស៖ លោក Hong Myung-bo វ័យ ៥៧ឆ្នាំ បានថ្លែងថា «ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ចំពោះការជ្រុះចេញពី World Cup 2026 ដ៏លឿនបំផុតបែបនេះ» លោក Hong Myung-bo ដែលបានលាលែងចេញពីតំណែងគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង មានរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមខ្លាំងនៅអាស៊ីមួយនេះ ត្រូវបានបញ្ជាក់ថា ហាលអាវជាផ្លូវការ។
លោក Hong Myung-bo វ័យ ៥៧ឆ្នាំ បានចូលដឹកនាំក្រុមខ្លាកំណាចប្រចាំអាស៊ីមួយនេះ កាលពីអំឡុងឆ្នាំ២០២៤។
Park Ji-sung អតីតកីឡាករក្លិប Manchester United ដែលបានរួមចំណែកជួយកូរ៉េខាងត្បូងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងឆ្នាំ២០០២ ដែលកូរ៉េធ្វើម្ចាស់ផ្ទះ World Cup ជាមួយជប៉ុនបានចោទជាសំណួរថា «តើវាជាចំណុចចាប់ផ្តើម និងបញ្ចប់សម្រាប់បាល់ទាត់កូរ៉េមែនទេ? វាគឺពិតជាខកខិត្តខ្លាំងណាស់ ដែលពួកយើងស្ថិតក្នុងស្ថានភាពបែបនេះ។ ចូរយើងក្រឡេកទៅមើលអតីតកាល ហើយសួរថា ហេតុអ្វីបានជាយើងបញ្ចប់ត្រឹមពេលនេះ?
តាមរយៈកំហឹងពីសំណាក់ប្រមុខរដ្ឋ និងប្រជាជនកូរ៉េផងនោះ រហូតដល់ថ្នាក់ត្រូវបានគេរាយការណ៍ថា មានការគំរាមកំហែងអាយុជីវិតគ្រូបង្គោលថែមទៀតផង នៅពេលក្រុមកីឡាករ និងគ្រូបង្វឹកមកដល់កូរ៉េវិញ ត្រូវបានលាក់កំបាំងថែមទៀត។
អស់កាលជាយូរលង់ណាស់មកហើយ ក្របខណ្ឌបាល់ទាត់លីគកំពូលកូរ៉េខាងត្បូង K League បានចាប់ផ្តើមបដិសន្ធិមុនគេនៅតំបន់អាស៊ី ពោលគឺតាំងពីឆ្នាំ១៩៨៣ ដើរមុន J League របស់ជប៉ុន ១ទសវត្សរ៍ (១០ឆ្នាំ) និងមានក្លិប និងកីឡាករប្រកបអាជីពស្ទើរតែគ្រប់តំបន់ទៀតផង។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
កត្តានេះ បានញាំងឱ្យកូរ៉េខាងត្បូងក្លាយជាក្រុមនៅអាស៊ីដំបូងគេ ដោយបានបង្ហាញខ្លួននៅ World Cup ចំនួន ១១សម័យកាលជាប់ៗគ្នា និងជាលើកទី១២ ផងដែរ តាមពីក្រោយដោយជប៉ុន ដែលទើបបង្ហាញខ្លួនបាន ៨លើក គិតចាប់ពីឆ្នាំ១៩៩៨។
កូរ៉េខាងត្បូង បានបង្ហាញខ្លួននៅ World Cup ជុំចុងក្រោយលើកដំបូងកាល World Cup 1954 ដោយមានស្វីសធ្វើម្ចាស់ផ្ទះ ដោយពួកគេបានចាញ់ហុងគ្រី និងតួកគីយ៉េទក់សាច់ផងដែរ។ គិតចាប់ពី World Cup នៅឆ្នាំ១៩៨៦ តរៀងមក កូរ៉េបានឡើងមកលេងក្នុងយុទ្ធនាការ ៤ឆ្នាំម្តងនេះមិនដាច់ឡើយ ហើយបានឈានដល់វគ្គ ១៦ក្រុមផងដែរកាលឆ្នាំ២០២២ នៅប្រទេសកាតា។
ពួកគេបានយកឈ្នះក្រុមខ្លាំងអាល្លឺម៉ង់ អតីតជើងឯក World Cup ៤សម័យដោយលទ្ធផល ២-០ ចុងម៉ោងផងដែរ មុនត្រឡប់មកផ្ទះវិញ ក្រោយហាលអាវក្នុងពូលនាឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ីដូចគ្នា និងបន្តជ្រុះចេញក្នុងពូលទៀតនៅឆ្នាំ២០២៦នេះ បន្ទាប់ពីលេងប្រកួតក្នុងពូល A ដោយឈ្នះ១ និងចាញ់ ២លើកដោយមិននឹកស្មានដល់៕

You might also like