បុរសម្នាក់ ខ្ចីរថយន្តក្មួយជិះបើកលឿនជ្រុលបុកកម្មការិនីម្នាក់បាក់ជើង រួចរថយន្តធ្លាក់ប្រឡាយទឹក

ភ្នំពេញះ បុរសម្នាក់បានខ្ចីរថយន្ត១គ្រឿងពីក្មួយប្រុសរបស់ខ្លួនជិះដោយប្រាប់ថា ទៅធ្វើប័ណ្ណ ប ស ស ឲ្យកូន បន្ទាប់មកបានបើកបរក្នុងល្បឿនលឿនដូចហោះ ជ្រុលទៅបុកនារីកម្មការិនីរោងចក្រម្នាក់ ដែលកំពុងជិះម៉ូតូបញ្រ្ចាស់ទិសគ្នាពេញទំហឹង បណ្ដាលឲ្យរងរបួសបាក់ជើង ហើយរថយន្តនោះ ក៏បានរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទឹក ។

នា ល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៤២ ស្ថិតនៅក្នុងភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះអ៊ីម ស្រីខួច ភេទស្រី អាយុជាង២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិពង្រ សង្កាត់ឪឡោក ខណ្ឌកំបូល រងរបួសបាក់ជើងស្ដាំ ចំណែកបុរសអ្នកបើកបររថយន្តបង្កនោះមិនទាន់ត្រូវបានស្គាល់ឈ្មះនៅឡើយ ។
បុរសម្នាក់បាននិយាយថា រថយន្តនេះ គឺជារបស់គាត់ ចំណែកអ្នកបើកបររថយន្តគឺជាពូរបស់គាត់ដែរ ហើយពូរូបនេះបានខ្ចីរថយន្តខាងលើជិះដើម្បីទៅធ្វើប័ណ្ណប ស ស អោយកូនក្រោយមកក៏ស្រាប់តែបើកលឿនបុកអ្នកជិះម៉ូតូ បង្កគ្រោះថ្នាក់ចរាចរណ៍ ៕

You might also like