អតីតតារាកំប្លែង «នាយគ្រោង» ជួបគ្រោះថ្នាក់ចរាចរណ៍ និងរងរបួសនៅក្រុងច្បារមន

(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ អតីតតារាកំប្លែងដែលធ្លាប់មានឈ្មោះល្បីលោក អ៊ុក សំណាង ហៅនាយ គ្រោង អាយុ៧២ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូនិងម៉ូតូបណ្តាលឲ្យរងរបួលទាំងសងខាង និងកំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យរៀងៗខ្លួន។
នាយ គ្រោង បានជួបគ្រោះថ្នាក់នេះ ខណៈលោកចេញជិះចេញពីចំណុចផ្សារកំពង់ស្ពឺ ក៏ជួបហេតុការណ៍បុកគ្នារវាងម៉ូតូទ្រីមសង់C125 ដូចគ្នាបណ្តាលឲ្យរបួសដូចគ្នា និងត្រូវបញ្ជូនទៅកាន់មន្ទីរភ្លាមៗ តែមិនទាន់ដឹងរបួសធ្ងន់ស្រាលនៅឡើយទេ។
សូមរំលឹកថា នាយគ្រោង ធ្លាប់ប្រឡូកក្នុងវិស័យសិល្បៈខ្មែរទស្សវត្ស៨០។ នាយគ្រោងបានបាត់មុខពីពិភពសិល្បៈអស់រយៈពេលជាយូរមកហើយ។ បច្ចុប្បន្ន លោកមានជីវភាពខ្វះខាត និងកំពុងរស់នៅជាមួយកូន នៅភូមិត្រពាំងលើក ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ អ្វីដែលកាន់តែអាណិតលោកនោះ គឺកត្តាជីវភាពគ្រួសារជួបការលំបាកខ្លាំង ខណៈដែលភរិយារបស់លោកមានជំងឺ រហូតដល់មិនអាចដើរបាននៅឡើយ៕

You might also like