សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីសង្គ្រាមអាមេរិក ជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាមរបស់អាមេរិក ទទួលបន្ទុកគោលនយោបាយ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សូមបញ្ជាក់ថា អនុរដ្ឋមន្ត្រីសង្គ្រាមរបស់អាមេរិក កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការមួយចំនួន រួមទាំងវិស័យការពារជាតិរវាងប្រទេសទាំងពីរ៕

You might also like