សម្តេចតេជោ ហ៊ុន សែន ព្រមានឲ្យចាត់វិធានការលើបុគ្គលជេរប្រមាថតាមបណ្តាញសង្គម ដែលបំផ្លាញក្រមសីលធម៌របស់កម្ពុជា, មិនត្រូវលើកលែងឡើយ!

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានព្រមានឲ្យចាត់វិធានការលើបុគ្គលជេរប្រមាថតាមបណ្តាញសង្គម ដែលបំផ្លាញក្រមសីលធម៌របស់កម្ពុជា, មិនត្រូវលើកលែងឡើយ! ការព្រមានធ្ងន់ៗនេះ បានធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធ សភាកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ជួបសម្តែងការគួរសម និងជម្រាបជូននូវសមិទ្ធផលការងារមួយចំនួនរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។
ជំនួបធ្វើនៅធ្វើឡើងនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន ចង់ឃើញ ស្ត្រីកម្ពុជា ក្លាយជាឯកអគ្គរាជទូតឱ្យបាន ក្នុងនោះសម្ដេចផ្ដល់អនុសាសន៍ឱ្យក្រសួងការបរទេសបង្កើនចំនួន ដើម្បីលើកកម្ពស់តួនាទីស្ត្រី។ សម្ដេចសង្កត់ធ្ងន់ថា «វិនិយោគចំពោះស្ត្រី គឺវិនិយោគខ្លួនឯង ជួយស្ត្រី គឺជួយខ្លួនឯង និងសង្គម»៕

You might also like