ឃាត់ខ្លួនជនសង្ស័យមុខសញ្ញាលួច ដោយមានស្ថានទម្ងន់ទោសចំនួន២នាក់

ដោយទទួលបានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។
កម្លាំង អ.ហខេត្ត និងអ.ហស្រុកស្នួល ចំនួន៤នាក់ រថយន្ត១គ្រឿង ដឹកនាំដោយ វ.ទោ នាង គង់ហ៊ាន ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានពន្លាតដែនដីសមត្ថកិច្ច សហការជាមួយ អ.ហ ខេត្តកណ្តាល ចុះទៅចំណុចភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យមុខសញ្ញាលួចដោយមានស្ថានទម្ងន់ទោសចំនួន២នាក់ ÷
១.ឈ្មោះ គុណ ស៊ុយទ្រី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ។
២.ឈ្មោះហ៊ី តាំងលី ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ។
– អ្នកទាំង២រស់នៅចំណុចភូមិ-ឃុំ ខាងលើ ពាក់ព័ន្ធករណី លួចដោយហិង្សាមានស្ថានទម្ងន់ទោស(ភ្ជង់កូនកាំបិតយកម៉ូតូ) កាលពីវេលាម៉ោង១៣ និង២៥នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅចំណុចលើផ្លូវលំស្ថិតក្នុងភូមិដូនមាស២ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។
– វត្ថុតាងចាប់យក :ម៉ូតូ១គ្រឿង ម៉ាកHonda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1-HY-2870 (របស់ជនរងគ្រោះ) ។
ជនសង្ស័យនិងវត្ថុតាងខាងលើបានឃាត់ខ្លួន និងធ្វើសំណុំរឿងដើម្បីបន្តតាមនីតិវិធី។

You might also like