ហែលទឹកភ្នែកម្ដាយរួចទេកូនៗ​ ទឹកចិត្តលេីកដៃសំពះទាំងទឹកភ្នែកស្រក់ជំនួសកូនប្រុសដែលជិះម៉ូតូបុករថយន្តស៊េរីទំនេីប Rolls Royce ស្លាកលេខ​ កម្ពុជា​ BOSS​ .​ MR​ របស់គេតំលៃរាប់សិបមុឺនដុល្លារ​ ម្ដាយគ្មានលុយមួយរៀលក្នុងខ្លួនធ្វេីការសំណង់១ថ្ងៃបានតែ៣មុឺន

ទឹកចិត្តម្ដាយមហាសែនធំគ្មានអ្វីអាចប្រៀបផ្ទឹមបាន​ កូនអ្នកបុកម្ដាយអ្នកមកលេីកដៃសំពះយំជំនួសកូន​ កូនប្រុសជិះម៉ូតូដេីរលេងជាមួយមិត្តភ័ក្តប្រុសស្រីជិះម៉ូតូរត់គេចពីគេដេញវាយលឿនជ្រុលទៅបុករថយន្តស៊េរីទំនេីប Rolls Royce ស្លាកលេខ​ កម្ពុជា​ BOSS​ .​ MR​ របស់លោកឧកញ៉ាម្នាក់តំលៃរាប់សិបមុឺនដុល្លារ​ បណ្ដលឲ្យរថយន្តរងកាខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ នៅលេីផ្លូវ១០០៣​ កែងផ្លូវ១៩៥៨​ រងរបួសធ្ងន់នារីម្នាក់បាក់ជេីងបញ្ជូទៅមន្ទីពេទ្យ​ យុវជនម្នាក់រងរបួសស្រាល​ ចំណែកយុវជនម្នាក់ទៀតបាក់ជេីងភ្លាមៗក៏ខលប្រាប់ម្ដាយតែម្ដាយថាគ្មានលុយទេកូនកុំទៅពេទ្យចាំម៉ែយកកូនទៅមេីលគ្រូខ្មែរមួយសន្ទុះម្ដាយក៏មកដល់គ្រាន់តែឃេីញកូនប្រុសបាក់ជេីងដោយសារជិះម៉ូតូទៅបុករថយន្ត​ តស៊េរីទំនេីប Rolls Royce ស្លាកលេខ​ កម្ពុជា​ BOSS​ .​ MR​ តំលៃជិត១លានដុល្លារ​ ក៏ទ្រហូរយំលេីកដៃសំពះថា​ក្នុងខ្លួនគាត់គ្មានលុយទេរាល់ថ្ងៃគាត់ជាកម្មករសំណង់ធ្វេីការបាន១ថ្ងៃ៣មុឺនរៀលហូបចុកចិញ្ចឹមកូនៗមិនគ្រាន់ផងបានលុយឯណាសងរថយន្តគេ​ មានតែលេីកដៃសំពះយំអង្វរម្ចាស់រថយន្តពីចំងាយជំនោះកូនប្រុសគាត់​ បេីម្ចាស់រថយន្តចង់យកគាត់ទៅណាទៅចុះគាត់ព្រមតាមទាំងអស់​ នេះហេីយទឹកចិត្តម្ដាយដែលហ៊ានលះបង់គ្រប់យ៉ាងដេីម្បីកូនទោះជាជីវិតខ្លួនក៏ហ៊ានលះបង់ដែរឲ្យតែកូនបានសុខ​ ៕
ប្អូនៗបានឃេីញរូបភាពនិងវីដេអូនេះហេីយគួរតែឈប់ដេីរលេងចោលផ្ទះសំបែងសប្បាយហួសហេតុពេកគួរគិតជួយធ្វេីការងារឪពុកម្ដាយខិតខំរៀនសូត្រធ្វេីជាកូនល្អធ្វេីជាមនុស្សល្អដេីម្បីសងគុណឪពុកម្ដាយនិងជួយដល់សង្គមជាតិ​ ៕
ហេតុការណ៍នេះបានកេីតទ្បេីងនៅវេលាម៉ោង០១.៣០នាទីយប់រំលងអាធ្រាតឈានចូល​ ថ្ងៃទី១៦​ ខែសីហា​ ឆ្នាំ​២០២៦​ ក្នុងសង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ ៕

You might also like