សមត្ថកិច្ចឃាត់ខ្លួនបុរស២នាក់ ពាក់ព័ន្ធករណីចាប់នារីម្នាក់ រំ//លោភ
(ភ្នំពេញ)៖ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវបេតុង ភូមិព្រៃកី (គ) សង្កាត់ពងទឹក ខណ្ឌដង្កោ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បុរស២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធរំលោភនារីម្នាក់ បានសម្រេច បន្ទាប់ពីទទួលព័ត៌មានពីប្អូនបង្កេីតរបស់នារីរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចថាបងស្រីបង្កេីតរបស់ខ្លួនត្រូវគេចាប់រំលោភបូកនៅក្នុងបន្ទប់ជួលមួយកន្លែងដើម្បីសុំការអន្តរាគមន៍។
ក្រោយហេតុការណ៍សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលពងទឹកបានចុះដល់កន្លែងកើតហេតុដេីម្បីសាកសួរនិងឃាត់ខ្លួនបុរសពីរនាក់ជាជនសង្ស័យនេះ យកទៅប៉ុស្តិ៍សួរនាំនិងចាត់ការតាមនិតិវិធីច្បាប់៕






