ករណីលិចទូកអុំ​ នៅខេត្តកណ្ដាល! សមត្ថកិច្ចរកឃើញ ស.ព ក្មេងលង់ទឹកចំនួន ០២នាក់ ហើយ

រហូតមកដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នេះ កម្លាំងប៉ុស្តិ៍និងកម្លាំងអន្តរាគមន៍ស្រុកកៀនស្វាយ កម្លាំងកងពល ៩១១ សហការជាមួយកម្លាំងអាវុធហត្ថខេត្ត-ស្រុក បានស្វែងរកឃើញស.ពក្មេងលង់ទឹកបានចំនួន ០២នាក់ ហើយ៖
១/ ឈ្មោះ ឡុង សត្យា ភេទប្រុស អាយុ ១៤ឆ្នាំ មានលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
(ផុសនៅមាត់ទន្លេ កោះប្រាក់ ចំងាយ១គីឡូម៉ែត្រ)
២/ឈ្មោះ ហួន ភីនុត ភេទប្រុស អាយុ ១៤ឆ្នាំ មានលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
(ផុស នៅចំងាយ ៣៦គីឡូម៉ែត្រ)
ចំណែកឈ្មោះ សួន ដូណា អាយុ ១៣ឆ្នាំ កម្លាំងសមត្ថកិច្ចកំពុងស្វែងរកបន្តទៀត ។

You might also like