បង្ក្រាបទីតាំង Online Scams នៅ(បុរីរីវើរ៉ា និងបុរីដាយមិនវ័ន ) ឃាត់ខ្លួនមនុស្ស ០៧នាក់ ដកហូតស៊ីមកាតបរទេសរាប់ម៉ឺនស៊ីម រួមទាំងវត្ថុតាងជាច្រើន!

ភ្នំពេញ÷ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ពាក់ព័ន្ធការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ត្រខណ្ឌចំការមន និងបានដកហូតស៊ីមកាតបរទេសរាប់ម៉ឺនស៊ីម រួមទាំងវត្ថុតាងដែលបម្រើឲ្យសកម្មភាពល្មើសច្បាប់ ។ ការបង្ក្រាបនេះបានធ្វើឡើង នៅទីតាំងចំនួន០២ក្នុងខណ្ឌចំការមន។
កិច្ចប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមការដឹកនាំដោយ លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងដោយមានការសម្របសម្រួលផ្លូវច្បាប់ពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាសាលាដំបូងរាជធានីភ្នំពេញ ក្រុមការងារសមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យទីតាំងគោលដៅចំនួន ០២ កន្លែង។

You might also like