ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យរៀបចំគ្រូឧទ្ទេសសម្រាប់ការបណ្តុះបណ្តាលច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦
រាជធានីភ្នំពេញ,នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២៦ នាវិមាន៧មករា, ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យរៀបចំគ្រូឧទ្ទេសសម្រាប់ការបណ្តុះបណ្តាលច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ។
កិច្ចប្រជុំនេះ រៀបចំឡើងដោយអនុវត្តតាមសេចក្ដីសម្រេចលេខ១៤៣/០៤២៦/សស.គក ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ដែលបានប្រគល់ភារកិច្ចជូនយុវជនគណបក្សថ្នាក់កណ្តាល សហការជាមួយគណៈកម្មាធិការគណបក្សរាជធានីខេត្ត ធ្វើការបណ្តុះបណ្តាលរាល់ខ្លឹមសារដែលពាក់ព័ន្ធនឹងច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ដល់ក្រុមអ្នកច្បាប់ និងគ្រូបង្គោលរាជធានីខេត្ត អ្នកច្បាប់របស់ក្រុមប្រឹក្សាក្រុងស្រុកខណ្ឌឃុំសង្កាត់ និងភ្នាក់ងារគណបក្ស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ។






