ឃាត់បានជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកពីរនាក់ ដែលបានលួចទូរស័ព្ទមួយគ្រឿង យកមកបញ្ជាំនៅទីតាំងមួយកន្លែង
ភ្នំពេញ ៖
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពី វេលាម៉ោង ១:៥៥នាទី ឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវ១៤៨ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ឃាត់បានជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកពីរនាក់ ដែលបានលួចទូរស័ព្ទមួយគ្រឿងយកមកបញ្ជាំនៅទីតាំងមួយកន្លែង តែត្រូវបានម្ចាស់ទូរស័ព្ទតាមរយៈGPS ទាន់ឃេីញក៏ឃាត់ខ្លួនប្រគល់ជូនទៅសមត្ថកិច្ច ។
ក្រោយហេតុការណ៍នេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យនេះ យកទៅប៉ុស្តិ៍ដេីម្បីធ្វើការសាកសួរ និងបន្តតាមនិតិវិធីច្បាប់ ៕






