ជនសង្ស័យ០២នាក់ ដែលរត់គេចចេញ ពីតុលាកាខេត្តកំពង់ស្ពឺ ចាប់ខ្លួនបានអស់ហើយ រួមទាំងសង្សារម្នាក់

កំពង់ស្ពឺ ៖ ជនសង្ស័យ០២នាក់ ដែលរត់គេចចេញ ពីតុលាកាខេត្តកំពង់ស្ពឺ ចាប់ខ្លួនបានអស់ហើយ រួមទាំងសង្សារម្នាក់ផងដែរ ។ ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ។

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បក្ខពួកម្នាក់ទៀតឈ្មោះ ឡេង កែវ ភេទប្រុស អាយុ ២៧ឆ្នាំ ពាក់ព័ន្ធបទលួច ដែលបានលួចរត់ចំណោមជនសង្ស័យ ២នាក់ដែលបានលួចរត់ផ្លោះរបងចេញពីខាងក្នុងបរិវេណសាលាដំបូងខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ពេលនេះសមត្ថកិច្ចនគរបាលបានស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនបាននៅចំណុចផ្ទះឈ្មោះ ជុយ សុខនី ភេទស្រី ២១ឆ្នាំជាសង្សា ស្ថិតនៅភូមិគោក ឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺដកហូតបានដាវចំនួនមួយ ។ សមត្ថកិច្ចបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីបន្ដនីតិវិធី៕

You might also like