ឃាត់ខ្លួនបុរសម្នាក់ ដែលប្រើហឹង្សាលើកូនចុងបានហើយ
កំពង់ឆ្នាំង ៖ លោកឧត្ដមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងខេត្តកំពង់ឆ្នាំងទទួលបន្ទុកការងារព្រហ្មទណ្ឌ បានអោយដឹងថា សមត្ថភាពនគរបាលស្រុករលាប្អៀរ បានឃាត់ខ្លួនបុរសម្នាក់ដែលប្រើហឹង្សាលើកូនចុងបានហើយនៅព្រឹកនេះ ។ ពេលនេះសមត្ថកិច្ចកំពុងសាកសួរដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ការឃាត់ខ្លូនបុរសជាឪពុកចុងនេះបានកើតឡើងបន្ទាប់ពីមានវីដេអូមួយបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបុរសរូបនេះបានប្រើហឹង្សាយ៉ាងព្រៃផ្សៃបំផុតមកលើកុមារាម្នាក់បណ្ដាលឱ្យមានការរិះគន់ខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ។
ករណីបុរសម្នាក់ត្រូវជាឪពុកចុង វាយទៅលើក្មេងប្រុសម្នាក់ត្រូវជាកូនចុង ស្ថិតនៅភូមិប៉ាហុី ឃុំអន្លង់ស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ សូមលោកស្នងការខេត្តកំពង់ឆ្នាំងជួយស្រាវជ្រាវទៅលើករណីនេះផង ៕






