លោកវេជ្ជបណ្ឌិតម្ចាស់គ្លីនិក២៤ម៉ោង នៅស្រុកកៀនស្វាយ វ៉ៃស្រីស្នេហ៍ប៉ោងមុខ ព្រោះប្រចណ្ឌ
ខេត្តកណ្តាល៖ រសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នេះកម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានបញ្ជូនជនសង្ស័យម្នាក់ទៅសាលា ដំបូងខេត្តកណ្ដាលករណី «ហិង្សាដោយ ចេតនា»លើស្រ្តីម្នាក់ដែលជាគូកំណាន់ព្រោះភ្លើងប្រចណ្ឌ នៅភូមិទួលក្របៅឃុំគគី ស្រុកកៀនស្វាយ(គ្លីនិក២៤ម៉ោង)។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានប្រាប់ថា សំណុំរឿងខាងលើនេះសមត្ថកិច្ចបានបញ្ចូនទៅស្នងការខេត្តនឹងបន្តនិតិវិធី។
លោកឧត្តមសេនីយ៍ទោឡាក់ ម៉េងធី ស្នងការ រងទទួលផ្នែកយុត្តិធម៌បានប្រាប់ថា សមត្ថកិច្ចបញ្ចូនខ្លួនទៅដាក់ពន្ធនាគារជាបណ្តោះអាសន្ន។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះឃឹម សូរិយា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកមន្ទីរពេទ្យមានទីលំនៅភូមិព្រែកសឹង ឃុំបាស្រែស្រុកអង្គរបូរី ខេត្តតាកែវ មកស្នាក់នៅបណ្តោះអាសន្នភូមិ-ឃុំកើតហេតុខាងលើ។
ចំពោះជនសង្ស័យមានឈ្មោះ ជា រចនា ភេទប្រុសអាយុ ៤០ឆ្នាំជនជាតិខ្មែរមុខរបរគ្រូពេទ្យ មានទីលំនៅភូមិអរិយក្សត្រ សង្កាត់-ក្រុងអរិយក្សត្រ ខេត្តកណ្តាលស្នាក់នៅបណ្តោះអាសន្នភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល៕






