ឃាតកម្ម ! បងស្រីប្តឹងប្អូនប្រុស ដែលកាប់ឪពុកស្លាប់ នៅចំណុចផ្ទះរបស់ជនរងគ្រោះស្ថិតនៅភូមិព្រៃរំដេង ឃុំព្រៃរំដេង ស្រុកគិរីវង់
នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីឈ្មោះ ភា ខុន ភេទស្រី អាយុ៥០ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិត្រពាំងរុន ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ បានប្តឹងទៅលើជនសង្ស័យឈ្មោះ ភា អឿន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃរំដេង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ (ត្រូវជាប្អូនប្រុសបង្កើត) ពីបទ ឃាត.ក!.ម្ម នៅចំណុចផ្ទះរបស់ជនរងគ្រោះស្ថិតនៅភូមិព្រៃរំដេង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ដោយជនសង្ស័យខាងលើបានធ្វើសកម្មភាពយកកាំបិតក្រង៉ុក ដងឈើប្រវែង៦១សង់ទីម៉ែត្រ កាប់ទៅលើជនរងគ្រោះឈ្មោះ ចាន់ សេន ភេទប្រុស អាយុ៧៨ឆ្នាំ មុខរបរ កសិករ (ត្រូវជាឪពុកបង្កើត) រស់នៅភូមិឃុំជាមួយគ្នាបណ្តាលអោយរងរបួសចំនួន៥កន្លែងបណ្តាលអោយស្លាប់ ។
សូមបញ្ជាក់ ចំពោះជនសង្ស័យនេះ ធ្លាប់បានប្រើហិង្សាទៅលើជនរងគ្រោះត្រូវជាឪពុកបង្កើតជាញឹកញាប់ណាស់មកហើយ មូលហេតុ ជនសង្ស័យខាងលើជាមនុស្សសរសៃប្រសាទ (លេបថ្នាំជាប្រចាំថ្ងៃ)។






