បង្ក្រាបករណីលួច (លួចសម្ភារៈ) សមត្ថកិច្ចយើងចល័តល្បាត នៅក្នុងសង្កាត់បាវិត និងក្នុងអគារអូភី
ស្វាយរៀង ៖ បង្ក្រាបករណីលួច (លួចសម្ភារៈ) សមត្ថកិច្ចយើង ចល័តល្បាត នៅក្នុង សង្កាត់បាវិត និងក្នុងអាគារអូភី ក៏ឃើញជនសង្ស័យ០១នាក់ កំពុងលួចសម្ភារៈ ភ្លាមនោះសមត្ថកិច្ចយើងឃាត់បានជនសង្ស័យ រួមទាងវត្ថុតាងយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីធ្វើការសួរនាំ ។
ជនសង្ស័យឈ្មោះ មាឃ ភក្ដី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដទីលំនៅភូមិតាពុំ ឃុំស្វាយជ្រះ ស្រុកស្នួល ក្រចេះ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
នៅចំពោះមុខសមត្តកិច្ច ជនសង្ស័យឈ្មោះ មាឃ ភក្ដី បានឆ្លើយសារភាពថាពិតជាបានចូល ទៅក្នុងអគារលួចគាស់យកដែក បាន០២ដងហើយ និងកន្លងមកធ្លាប់មានបក្សពួកខ្លួនដទៃទៀតបានចូលលួចសម្ភារ:ដែរ។
ដោយទទួលបទបញ្ជាលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលក្រុងបានបញ្ជាកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតនិងមានការចង្អុលបង្ហាញជំនាញបន្ថែមពីលោកវរសេនីយ៍ឯកគឹម ឡៃ ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ រហូតដល់វេលាម៉ោង០៩ និង ៤៥ នាទី នាថ្ងៃ ខែដដែល កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ បន្ថែមទៀត ដែលកំពុងលាក់ខ្លួននៅក្នុងទូរកុងទីន័រ រួមនិងសម្ភារ:វត្ថុតាងជាក់ស្តែង ដែលបម្រើការលួចកន្លងមក ក្នុងសង្កាត់បាវិត (សម្ភារៈសម្រាប់គាស់ ទម្លុះទម្លាយ) ជនសង្ស័យមានឈ្មោះដូចខាងក្រោម:
១/.ឈ្មោះ អ៊ុង ចន្ទី ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
២/.ឈ្មោះ វ័រ សុង ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មាទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
៣/.ឈ្មោះ ឡោ ភីនិត ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមីតាកោ ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ សហការជាមួយផ្នែកគ្រឿងញៀនជនសង្ស័យទាំងបួននាក់ខាងលើតេស្តទឹកម៉ូត្រមានសារធាតុញៀនវិជ្ជមាន (+) ។
វត្ថុតាងរួមមាន:
១.ម៉ូតូម៉ាកហុងដាឌ្រីម 125 ពណ៍ខ្មៅគ្មានស្លាកលេខ កាំបន្ទះ ចំនួន០១គ្រឿង ។
២.ដែកស៊ុមទ្វារ បង្អួច មួយចំនួន
៣.អំពូលសូឡាចំនួន ០៣
៤.ផ្ទាំងសូឡាចំនួន ០២
៥.ម៉ូទ័រកាត់ដែកចំនួន០១
៦.ផ្លែម៉ូទ័រកាត់ដែកចំនួន ០៣
៧ គ្រាប់សោរមួយចំនួន
៨.ដែកគាស់ចំនួន ០១
០៩.ឧបករណ៍ឆក់ត្រីចំនួន ០១
១០.ដងឆក់ត្រីចំនួន ០២
១១.រណាចំនួន ០១
១២.កន្ត្រៃកាត់ដែកចំនួន០២
១៣.កន្ត្រៃកាត់ទុយយោទឹក ចំនួន ០១
១៤. ដំព្រីភ្លើងមួយចំនួន
១៥.ដែកតុ ចំនួនមួយ
១៦. ខ្សែរភ្លើងមួយចំនួន
ជនសង្ស័យទាំង០៤ នាក់ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការតាមនីតិវិធី។ ដោយឡែកបក្សពួកមួយចំនួនទៀតសមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវចាប់ខ្លួនបន្ត។






