ចប់ចាប់សាច់មាន់ខុសច្បាប់ កម្លាំងយោធា ចាប់ឃាត់ខ្លួនរថយន្តដឹកគ្រឿងក្នុងមាន់ ក្រពះមាន់វះរួច ចំនួន ១២០ កេស ទម្ងន់សរុប ១.៤៤០ គីឡូក្រាម

នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៦នេះ ចប់ចាប់សាច់មាន់ខុសច្បាប់ កម្លាំងយោធា ចាប់ឃាត់ខ្លួនរថយន្តដឹកគ្រឿងក្នុងមាន់ ក្រពះមាន់វះរួច ចំនួន ១២០ កេស ទម្ងន់សរុប ១.៤៤០ គីឡូក្រាម ដែលលាក់នៅខាងក្រោយរថយន្តកាត់ទ្រុងពណ៌បៃតងគ្របតង់ខ្មៅ មានបិទឈ្មោះអង្គភាពសាលាឃុំ/សង្កាត់ Tha Kham ខេត្ត Chachoengsao ខណៈពេលកំពុងឆ្ពោះទៅកាន់ស្រុក អរញ្ញប្រទេស (Aranyaprathet)។ ជំហានដំបូង អ្នកបើកបរមិនមានឯកសារអនុញ្ញាតឱ្យដឹកជញ្ជូនសំណល់សត្វនោះទេ ហើយអាជ្ញាធររៀបចំចាត់វិធានការតាមផ្លូវច្បាប់។
ទិសដៅដឹកជញ្ជូន៖ រថយន្តនោះកំពុងដឹកជញ្ជូនចេញពី ឃុំ ផានសឹក (Phan Suek) ឆ្លងកាត់ភូមិ ដុងយ៉ាង (Ban Dong Yang) ហើយកំពុងតម្រង់ទិសដៅចូលទៅកាន់ ស្រុក អរញ្ញប្រទេស (Aranyaprathet) ខេត្តស្រះកែវ ប្រទេសថៃ (ដែលជាតំបន់ស្រុកព្រំដែនជាប់ជាមួយស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា)។
សំណាងណាស់ កុំអីមិនដឹងថាចេញតាមច្រករបៀបមួយណាទេ? ៕

You might also like