ឈើក្រៅលំដាប់ថ្នាក់ប្រភេទ(ម្រេញ)ចំនួន១០ដើម ត្រូវបានប្រទះឃើញមានការលួចកាប់ផ្តួលរំលំ
ខេត្តកំពង់ស្ពឺ ៖ ឈើក្រៅលំដាប់ថ្នាក់ប្រភេទ(ម្រេញ)ចំនួន១០ដើម ត្រូវបានប្រទះឃើញមានការលួចកាប់ផ្តួលរំលំ ពេលកម្លាំងបរិស្ថានធ្វើការចុះល្បាតនៅចំណុចខាងលើមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ(គិរីរម្យ) ។
មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបាននិយាយឱ្យដឹងថា មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យ បានសហការជាមួយក្រុមការងារក្រសួងបរិស្ថានធ្វើការចុះល្បាតតាមមូលដ្ឋាន និងតំបន់ផ្សេងៗក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈគិរីរម្យ លុះធ្វើការល្បាតដល់ចំណុចខាងលើមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ប្រទះឃើញមានការលួច កាប់ ផ្តួលរំលំ បំផ្លាញព្រៃឈើ (អារឈើ) ប្រព្រឹត្តត្រង់និយាមកា ៤០២២១៩-១២៥១៧៤២ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
មន្ត្រីមន្ទីរបរិស្ថានខេត្តបានបន្តទៀតថា ពេលក្រុមការងារចុះទៅដល់ទីតាំង ឃើញមានការលួចកាប់ និងអារឈើជ្រុង ប្រភេទឈើក្រៅលំដាប់ថ្នាក់ (ម្រេញ)-មុខកាត់ ០.២០x០.២០ ម៉ែត្រ ប្រវែង៣ម៉ែត្រ ចំនួ
ន៣ដុំ ស្មើនឹង០,៣៦០ម៉ែត្រ ត្រីគុណ-មុខកាត់ ០.០៥x០.០៥ ម៉ែត្រ ប្រវែង៦ម៉ែត្រ ចំនួន១០ដើម ស្មើនិង០,១៥០ម៉ែត្រត្រីគុណ ។
ចំពោះវត្ថុតាងនេះ ក្រុមការងារបានរក្សាទុកនៅទីតាំដដែល និងកំពុងបន្តតាមដានស្រាវជ្រាវរកអ្នកដែលប្រព្រឹត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ក្រមបរិស្ថាន និងធនធានធម្មជាតិ ៕





