បុរសម្នាក់បានស្លា//ប់ភ្លាមៗ ហេតុការណ៍គ្រោះថ្នាក់ពាក់ព័ន្ធនឹងម៉ាស៊ីនក្រឡឹង នៅក្រុងស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ យោងតាមព័ត៌មានដែលទទួលបាន ហេតុការណ៍នេះបានកើតឡើងដោយសារគ្រោះថ្នាក់ពាក់ព័ន្ធនឹងការប្រើប្រាស់ម៉ាស៊ីនក្រឡឹង បណ្ដាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
បុរសម្នាក់ឈ្មោះ មុន ចិន្តា ហៅក្រៅ «ចេក» អាយុប្រមាណ ៣១ឆ្នាំ បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់មួយ ដែលតាមព័ត៌មានបឋមបញ្ជាក់ថា ពាក់ព័ន្ធនឹងម៉ាស៊ីនក្រឡឹង ស្ថិតនៅភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានបញ្ជូនតាមរថយន្តរបស់មន្ទីរពេទ្យទៅកាន់ស្រុកកំណើត ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី។
ហេតុការណ៍ដ៏សោកសៅនេះ ជាការរំឭកដល់អ្នកប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍បច្ចេកទេសគ្រប់ប្រភេទ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ គោរពតាមវិធានសុវត្ថិភាព និងពិនិត្យមើលហានិភ័យជុំវិញខ្លួនជានិច្ច ដើម្បីបង្ការគ្រោះថ្នាក់ដែលអាចបណ្ដាលឱ្យបាត់បង់អាយុជីវិត ៕






