ឃាត់ខ្លួនមុខសញ្ញា០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នឹងមានដីកាបង្គាប់ឱ្យចាប់ខ្លួន.នៅកំពង់ស្ពឺ!

កំពង់ស្ពឺ ៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សាវ សុភក្តី អធិការ នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ។

នៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០២៦ មានប្រជាពលរដ្ធរាយការណ៍ថានៅចំណុចព្រៃខាងត្បូងភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ តែងតែមានមុខសញ្ញាជួញដួរ និងប្រើប្រាស់គ្រឿងញៀនចេញចូលជាប្រចាំ ពេលទទួលបានព៌ត័មានខាងលើ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានចុះទៅដល់ទីតាំងខាងលើ បានឃាត់មុខសញ្ញាសង្ស័យចំនួន ២ នាក់ :
១. ឈ្មោះ ម៉ៅ ច្រឹង ភេទប្រុស អាយុ ៣៧ ឆ្នាំរស់នៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ( មុខសញ្ញាមានដីកាបង្គាប់ឪ្យចាប់ខ្លួន-ឃុំខ្លួនចំនួន២ ដីកា
– ដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន លេខ ៤១៨ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៃសាលាដំបូងខេត្តកំពង់ស្ពឺ
– ដីកាបង្គាប់ឪ្យចាប់ខ្លួន- ឃុំខ្លួន លែខ ៥១២ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៃសាលាដំបូងខេត្តកំពង់ស្ពឺ
២. ឈ្មោះ មុត ដា ហៅ ថន ភេទប្រុស អាយុ ៣២ ឆ្នាំរស់នៅភូមិទំនប់បាក់ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ
ជាក់ស្ដែងកម្លាំងសមត្ថកិច្ចបានឃាត់ និង ត្រួតពិនិត្យឆែកឆេររកឃេីញ ៖
– ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន ០១ កញ្ចប់មធ្យម,ម៉ូតូ ១ គ្រឿង,ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ករណីនេះ ជំនាញកំពុងសាកសួរ និងចាត់ការតាមនីតិវិធីបន្ត ។

You might also like